សហព័ន្ធកីឡាឡើងភ្នំកម្ពុជាធ្វើការបិទវគ្គ

សហព័ន្ធកីឡាឡើងភ្នំកម្ពុជាធ្វើការបិទវគ្គ «បណ្តុះបណ្តាលមន្ត្រីរៀបចំការប្រកួត និងចៅក្រមកម្រិតមធ្យមឆ្នាំ២០២០» បានដោយជោគជ័យ សៀមរាប៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ សហព័ន្ធកីឡាឡើងភ្នំកម្ពុជាដែលហៅកាត់ថា CCF (Cambodia Climbing Federation) បានធ្វើការបិទវគ្គបណ្តុះបណ្តាលស្តីពី «មន្ត្រីរៀបចំការប្រកួត និងចៅក្រមកម្រិតមធ្យមឆ្នាំ២០២០» នៅបរិវេណសាលាអនុវិទ្យាល័យព្រះឥន្ទកោសារ ក្នុងទីរួមខេត្តសៀមរាប ក្រោមអធិបតីភាព លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា តំណាង ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា ក្រសួងអប់រំ យុវជន និងកីឡា និងមានការអញ្ជើញចូលរួមពី លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប លោក ម៉ម សុថារិន្ទ ប្រធានសហព័ន្ធកីឡាឡើងភ្នំកម្ពុជា និងលោក លោកស្រីសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធកីឡាឡើងភ្នំ។ ដោយយោងតាមផែនការប្រចាំឆ្នាំ២០២០ របស់សហព័ន្ធកីឡាឡើងភ្នំកម្ពុជាបានរៀបចំវគ្គបណ្តុះបណ្តាល «មន្ត្រីរៀបចំការប្រកួត និងចៅក្រមកម្រិតមធ្យមឆ្នាំ២០២០» ដែលបានដំណើរការចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែវិច្ឆកា ឆ្នាំ២០២០ នាពេលថ្មីៗ…

លក្ខន្តិកៈរបស់សហព័ន្ធកីឡាឡើងភ្នំកម្ពុជា

កីឡាឡើងភ្នំមិនមែនជាកីឡាដែលថ្មីនោះទេសម្រាប់ប្រជាជននៅប៉ែកអឺរ៉ុប និងប្រទេសអភិវឌ្ឍន៍មួយចំនួននៅអាស៊ី ជាពិសេសនៅតំបន់ដែលមានភ្នំ ដូចជានៅអឺរ៉ុប ជប៉ុន ចិន ឥណ្ឌា នេប៉ាល់ ។ល។ នៅប្រទេសកម្ពុជាកីឡាឡើងភ្នំចាប់ផ្តើមលេងនៅកំឡុងឆ្នាំ ២០០៥ ដោយជនជាតិបរទេសដែលចូលចិត្តលេងកីឡាប្រភេទនេះ ដោយមានទំនាក់ទំនងល្អ និងការចាប់អារម្មណ៍ ប្រជាជនខ្មែរយើងនៅខេត្តសៀមរាប និងរាជធានីភ្នំពេញក៏បានចូលរួមលេងជាមួយក្រុមបរទេសទាំងនោះ។