ចក្ខុវិស័យ

ធ្វើអោយកីឡាឡើងភ្នំក្លាយជាកីឡាពេញនិយមក្នុងស្រទាប់យុវវ័យក្នុងប្រទេសកម្ពុជាទាំងប្រភេទ Bouldering, Speed Climbing និង Sport Climbing។

បេសកកម្ម

ជួយដល់សមាជិកសហព័ន្ធបង្កើតទីកន្លែងហ្វឹកហាត់មានលក្ខណស្តង់ដានៅទូទាំងប្រទេសដោយសហការជាមួយដៃគូនានាក្នុងតំបន់និងក្នុងពិភពលោក ដើម្បីផ្តល់ឱកាសដល់កីឡាករដែលមានទេព្យកោសលបានហ្វឹក​ហាត់ប្រកួតយកមេដាយកំរិតថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិ។

យុទ្ធសាស្ត្រ

  • ពង្រឹងគុណភាពរបៀបធ្វើការងារដល់សមាសភាពគណៈកម្មាធិការប្រតិបត្តិទាំង១១រូប
  • បង្កើនចំនួនសមាជិកភាពក្លិប គ្រូបច្ចេកទេស អ្នករៀបចំការប្រកួត អាជ្ញាកណ្តាល អ្នកបង្កើតផ្លូវឡើង និងកីឡាករ
  • រៀបចំចងក្រងសៀវភៅក្បួនសហព័ន្ធកីឡាឡើងភ្នំកម្ពុជាសម្រាប់ឆ្នាំនិមួយៗ
  • បង្កើនការផ្សព្វផ្សាយពីកីឡាឡើងភ្នំ ការប្រកួត តាមរយៈបណ្តាញសង្គម
  • បង្កើតប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុដែលមានតម្លាភាពដោយធ្វើរបាយការណ៍ជាប្រចាំដល់សមាជិក
  • រៀបចំការប្រកួតនៅតាមតំបន់សាធារណៈដើម្បីទាញចំណាប់អារម្មណ៍ពីស្រទាប់យុវវ័យ
  • សហការណ៍ជាមួយដៃគូនានារៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ប្រចាំឆ្នាំ
  • ស្វះស្វែងរកការឧប្ថម្ភពីសប្បុរសជន ពីក្រុមហ៊ុន អង្គការនានា
  • ពង្រឹងគុណភាពគ្រូបច្ចេកទេស អាជ្ញាកណ្តាល អ្នកបង្កើតផ្លូវ