អំពីសហព័ន្ធកីឡាឡើងភ្នំកម្ពុជា

១-​ ប្រវត្តិកីឡាឡើងភ្នំអន្តរជាតិ

កីឡាឡើងភ្នំមិនមែនជាកីឡាដែលថ្មីនោះទេសម្រាប់ប្រជាជននៅប៉ែកអឺរ៉ុប និងប្រទេសអភិវឌ្ឍន៍មួយចំនួននៅអាស៊ី ជាពិសេសនៅតំបន់ដែលមានភ្នំ ដូចជានៅអឺរ៉ុប ជប៉ុន ចិន ឥណ្ឌា នេប៉ាល់ ។ល។
នៅប្រទេសកម្ពុជាកីឡាឡើងភ្នំចាប់ផ្តើមលេងនៅកំឡុងឆ្នាំ ២០០៥ ដោយជនជាតិបរទេសដែលចូលចិត្តលេងកីឡាប្រភេទនេះ ដោយមានទំនាក់ទំនងល្អ និងការចាប់អារម្មណ៍ ប្រជាជនខ្មែរយើងនៅខេត្តសៀមរាប និងរាជធានីភ្នំពេញក៏បានចូលរួមលេងជាមួយក្រុមបរទេសទាំងនោះ។

២- ប្រវត្តិកីឡាឡើងភ្នំកម្ពុជា

ក្នុងគោលបំណងអភិវឌ្ឍន៍កីឡានេះឲ្យមានការរីកចម្រើន និងឲ្យមានការទទួលស្គាល់ជាផ្លូវការពីស្ថាប័ននានាក្នុងប្រទេសកម្ពុជា និងអន្តរជាតិផងដែរនោះ ក្រុមអ្នកនិយមលេងកីឡាឡើងភ្នំក៏បានផ្តួចផ្តើមបង្កើតជាសហព័ន្ធកីឡាឡើងភ្នំកម្ពុជានេះឡើង។
សហព័ន្ធកីឡាឡើងភ្នំកម្ពុជាអាណត្តិទី ១ បានបង្កើតឡើងនៅថ្ងៃទី ០១ ខែកក្កដា ឆ្នាំ២០១០ (អាណត្តិមានរយៈពេល ៤ឆ្នាំ ២០១០​ – ​២០១៤) មានទីស្នាក់ការនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានសមាសភាពគណៈកម្មាធិការប្រតិបត្តិចំនួន ១២នាក់ រួមមាន៖
១- ឯកឧត្តម ម៉ៅ វុឌ្ឍី សមាជិកក្រុមប្រឹក្សាខេត្តសៀរាប ជាប្រធានកិត្តិយស
២- លោក អ៊ុង សេរីឌី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប ជាប្រធានសហព័ន្ធ
៣- លោក អ៊ុក សារ៉េត ប្រធានការិយាល័យអប់រំកាយ និងកីឡាខេត្តសៀមរាប ជាអនុប្រធានទី១
៤- លោក ហុង ហ៊ុយអាង នាយករងអនុវិទ្យាល័យខ្មែរ-ជប៉ុនព្រះឥន្ទធកោសា ជាអនុប្រធានទី២
៥- លោក ស៊ឹម រ៉ន គ្រូអប់រំកាយ និងកីឡាអនុវិទ្យាល័យខ្មែរ-ជប៉ុនព្រះឥន្ទកោសា ជាអគ្គលេខាធិការ
៦- លោក ង៉ែត វីរៈ មន្ត្រីការិយាល័យអប់រំ និងកីឡាខេត្តសៀមរាប ជាអគ្គលេខាធិការរង
៧- លោក តាន់ សារ៉ង មន្ត្រីពន្ធដាខេត្តសៀមរាប ជាសមាជិក
៨- លោក លុយ តុងឆេង មន្ត្រីការិយាល័យអប់រំកាយ និងកីឡាខេត្តសៀមរាប ជាសមាជិក
៩- លោក យិន ថៃថាវ គ្រូអប់រំកាយ និងកីឡាអនុវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគង ជាសមាជិក
១០- លោក ឈឹម សារ៉ាត់ គ្រូអប់រំកាយ និងកីឡាអនុវិទ្យាល័យ ហ៊ុន សែន សៀមរាប ជាសមាជិក
១១- លោក ទក សំណាង គ្រូអប់រំកាយ និងកីឡាអនុវិទ្យាល័យខ្មែរ-ជប៉ុនព្រះឥន្ទកោសា ជាសមាជិក
១២- លោក ស៊ឹម សារ៉ាក់ អតីតនិស្សិតសកលវិទ្យាល័យន័រតុន ជាសមាជិក

សម្រាប់អាណត្តិទី ១ សហព័ន្ធមិនទាន់មានការទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា ឲ្យគណៈកម្មាធិការប្រតិបត្តិធ្វើសកម្មភាព មិនទាន់ទទួលស្គាល់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមិនទាន់មានការទទួលស្គាល់ពីសហព័ន្ធឡើងភ្នំអន្តរជាតិនៅឡើយទេ។ ក្រោយពីផុតអាណត្តិរយៈពេល ៤ឆ្នាំមក សហព័ន្ធមិនបានរៀបចំមហាសន្និបាតបន្តអាណត្តិទី ២ ស្របតាមលក្ខន្តិកៈរបស់ខ្លួនឡើយ។

នៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៦​ សហព័ន្ធបានរៀបចំសមាសភាពគណៈកម្មាការប្រតិបត្តិថ្មី ដើម្បីដឹកនាំសហព័ន្ធបន្តសម្រាប់អាណត្តិទី២ ឆ្នាំ២០១៦-២០២០​ (មិនបានរៀបចំមហាសន្និបាតទេ) ដែលមានសមាសភាពគណៈកម្មាធិការប្រតិបត្តិចំនួន១១នាក់ រួមមាន៖
១- លោក ជួន សុខវ៉ាន់ឌី ប្រធានការិយាល័យអប់រំកាយ និងកីឡាខេត្តសៀមរាប ជាប្រធានសហព័ន្ធ
២- លោក ទុយ ប៊ុនហឿន ប្រធានការិយាល័យកីឡាទំនើបនាយកដ្ឋានអប់រំកាយ និងកីឡា ជាអនុប្រធាន
៣- លោក ហុង ហ៊ុយអាង នាយករងអនុវិទ្យាល័យខ្មែរ-ជប៉ុនព្រះឥន្ទកោសា ជាអនុប្រធាន
៤- លោក ស៊ឹម រ៉ន គ្រូអប់រំកាយ និងកីឡាអនុវិទ្យាល័យខ្មែរ-ជប៉ុនព្រះឥន្ទកោសា ជាអគ្គលេខាធិការ
៥- លោក ង៉ែត វីរៈ មន្ត្រីការិយាល័យអប់រំកាយ និងកីឡាខេត្តសៀមរាប ជាអគ្គលេខាធិការរង
៦- កញ្ញា សឹង សុភ័ក្រណា គ្រូអប់រំកាយ និងកីឡាអនុវិទ្យាល័យខ្មែរ-ជប៉ុនព្រះឥន្ទកោសា ជាអគ្គហិរញ្ញឹក
៧- លោក លុយ តុងឆេង មន្ត្រីការិយាល័យអប់រំកាយ និងកីឡាខេត្តសៀមរាប ជាអគ្គហិរញ្ញឹករង
៨- លោក គឹម វណ្ណា មន្ត្រីការិយាល័យអប់រំកាយ និងកីឡាខេត្តសៀមរាប ជាសមាជិក
៩- លោក ឈឹម សារ៉ាត់ មន្ត្រីការិយាល័យអប់រំកាយ និងកីឡាខេត្តសៀមរាប ជាសមាជិក
១០- លោក ទក សំណាង គ្រូអប់រំកាយ និងកីឡាអនុវិទ្យាល័យខ្មែរ-ជប៉ុនព្រះឥន្ទកោសា ជាសមាជិក
១១- លោក អ៊ាង ពិសិដ្ឋ មន្ត្រីការិយាល័យអប់រំកាយ និងកីឡាខេត្តសៀមរាប ជាសមាជិក

សម្រាប់អាណត្តិទី២នេះ សហព័ន្ធបានទទួលការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡាឲ្យគណៈកម្មាធិការប្រតិបត្តិធ្វើសកម្មភាពលិខិតលេខ ៤៣០ អយក.ប្រក ចុះថ្ងៃទី ២១ ខែមេសា ឆ្នាំ២០១៦ បានទទួលស្គាល់ពីគណៈកម្មាការជាតិអូឡាំពិកកម្ពុជាលិខិតលេខ ០៨៨/១៦ គ.ជ.អ.ក នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៦ និងបានទទួលស្គាល់ពីសហព័ន្ធឡើងភ្នំអន្តរជាតិនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០១៧ ហើយក៏ទទួលបានសិទ្ធិក្នុងការចូលរួមសកម្មភាពព្រឹត្តិការណ៍នានារបស់សហព័ន្ធកីឡាឡើងភ្នំអន្តរជាតិផងដែរ។

នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលប្រជុំនាយកដ្ឋានអប់រំកាយ និងកីឡា សហព័ន្ធបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី២ និងបោះឆ្នោតជ្រើសរើសសមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិទី៣ ឆ្នាំ២០២០-២០២៤ ស្របតាមលក្ខន្តិកៈរបស់ខ្លួនដែលមានសមាសភាពចំនួន១១នាក់ រួមមាន៖
១- លោក ម៉ម សុថារិន្ទ នាយកក្រុមហ៊ុន រីនកូ ជាប្រធាន
២- លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា ជាអនុប្រធាន
៣- លោកស្រី សៅ សុគន្ធវរី អនុប្រធានលទ្ធកម្មមន្ទីពេទ្យសហភាពសូវៀត ជាអនុប្រធាន
៤- លោក ស៊ឹម រ៉ន គ្រូអប់រំកាយ និងកីឡាវិទ្យាល័យ ១០មករា ១៩៧៩ ជាអគ្គលេខធិការ
៥- លោក ស៊្រី គឹមស្រូយ ជាអគ្គលេខធិការរង
៦- លោក សែម វុត្រា បុគ្គលិកសកលវិទ្យាល័យចេនឡា ជាអគ្គលេខធិការរង
៧- កញ្ញា សុភា វណ្ណេ បុគ្គលិកធនាគារ ABA ជាអគ្គហិរញ្ញឹក
៨- កញ្ញា អ៊ិន ទេវី គិលានុដ្ឋានយិការ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ជាអគ្គហិរញ្ញឹករង
៩- កញ្ញា លាង សិរីរចនា គ្រូបង្វឹកកីឡាឡើងភ្នំ ក្លឹបអង្គរខ្លែមម័រណេតខេត្តសៀមរាប ជាសមាជិក
១០- លោក សរ សីហា គ្រូបង្វឹកកីឡាឡើងភ្នំ ជាសមាជិក
១១- លោក ឃឹម មេសា គ្រូបង្វឹកកីឡាឡើងភ្នំ ក្លឹបអង្គរខ្លែមម័រណេតខេត្តសៀមរាប ជាសមាជិក

អាណត្តិទី៣នេះ សហព័ន្ធបានទទួលការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ឲ្យគណៈកម្មាធិការប្រតិបត្តិធ្វើសកម្មភាពលិខិតលេខ ១០០៧ អយក.ប្រក ចុះថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២០ បានទទួលស្គាល់ពីគណៈកម្មាធិការជិតអូឡាំពិកកម្ពុជានៅថ្ងៃទី ខែ ឆ្នាំ២០២០ ។